តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ

ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ

ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យា​សុខភាព​និង​ការកំសាន្តគ្នានដែនកំណត់

ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗ​ចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត

គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែល​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

Thursday, October 31, 2013

ពិធីសម្ភោធដាក់អោយប្រើប្រាស់នូវផ្ទះឪពុករួរនឹងអាងទឹក




កំពតៈនៅថ្ងៃព្រហស្បតិ៏ទី៣១ខែតុលាឆ្នាំ២០១៣សាលាបច្ចកទេសដុនបូស្កូខេត្តកែបមានការពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវផ្ទះលោកឪពុករួនឹងអាងទឹកក្រោមអធិបតីភាពដ៏ខ្ពង

ខ្ពស់
របស់ លោក​ ជ្មីតអ៊ីស្លែ អូលីវីយេ ជាអភិបាលនៃព្រះសហគមន៏ភូមិភាគភ្នំពេញ​ លោកឪពុកចន ជាប្រធានមូលនិធិនៃអង្គការដុន បូស្កូ ប្រចាំកម្ពុជានិងម្ចាស់ជំនួយមកពីប្រទេសអាល្លឺម៉ង់។
 កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ២ រសៀលបានបន្តរហូតដល់ម៉ោង៤ រសៀល​ក្នុង

កម្មវិធីនោះផងដែរក៏មានការសំដែងរបស់សិស្សានុសិស្សនៃសាលាបច្ចេកទេសដុន បូស្កូមានដូចជា
 របាំជូនពរ ការរាំចង្វាក់តាលុង ការ​រាំចង្វាក់ណាំណាវនិងចង្វាក់ឌីស្កូ(Disco)បន្ទាប់ពីចប់ការសំ
ដែង  លោក ទាវ ហេងឡាយ ដែលជានាយកនៃសាលាបច្ចេកដុន បូស្កូ ខេត្ត កែបបាន
ធ្វើរបាយការណ៏ស្តីអំពីការសាងសងនៃមណ្ឌលយុវជនលោកឪពុករួរនិងអាងទឹកដែលមានកំពស់
៥ជាន់ដែលអាចស្តុកទឹកបានរហូតដល់៨០០០០លីត្រនិងមានអាងក្រោមដីអាចស្តុកទឹកបានរហូត
ដល់៥០០០០លីត្រក្រោមការឧបត្ថម្ភរបស់ការិយាល័យកណ្តាលនៃមូលនិធិដុន បូស្កូ។
បន្ទាប់មកលោក ជ្មីតអ៊ីស្លែ អូលីវីយេ បានមានមតិសំណេះសំណាល់ជាលោកគ្រូអ្នកគ្រូ
ក៏ដូចជាសិស្សាសិស្សទាំងអស់អោយចេះមានការគិតរកនូវអ្វីដែលយើងចង់បាននាពេលអនាគត់។
ជាចុងក្រោយលោកក៏បានធ្វើការកាត់ខ្សែបូរដើម្បីដាក់អោយប្រើប្រាស់ជាផ្លូវការ​នូវមណ្ឌលយុវជន
លោកឪពុករួរនិងអាងទឹកសំរាប់សាលាបច្ចេកទេសដុន បូស្កូ ខេត្ត កែប។

ads