តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ

ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ

ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យា​សុខភាព​និង​ការកំសាន្តគ្នានដែនកំណត់

ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗ​ចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត

គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែល​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

Thursday, March 13, 2014

ការអនុុវត្តន៏ច្បាប់ក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ

 
ដំណើរការផ្សាយខាងក្រៅស្ថានីយរបស់វិទ្យុFM ជាតិ99.70 MHzខេត្តកំពតបានធ្វើកម្មវិធីសន្ទនាមតិអភិវឌ្ឍន៍លដ្ឋានដែលក្រោមប្រធានបទស្តីពី “ការអនុវត្តច្បាប់របស់អាជ្ញាធរក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ”។កម្មវិធីនេះធ្វើឡើងនៅថ្ងៃ
១៣ ខែមិនា ឆ្នាំ២០១៣នៅវេលា 8:00នាទីព្រឹករហូតដល់ម៉ោង10:00កម្មវិធីនេះផងដែរប្រព្រឹត្តទៅនៅភូមិភ្នំតូច ឃុំកន្តោល ស្រុកទឹកឈូ​ ខេត្តកំពត។ក្នុងការចូលរួមក្នុងកម្មវិធីមានដូចជាលោកភាង ភានិតតំណាងអភិបាលស្រុកទឹកឈូលោក​ រត្ន ញាតា ប្រធានគំរោង CCAPនិងក្រុមការងារលោកសេត វណ្ណៈ អ្នកសម្របសម្រួលរបស់អង្គការលីកាដូលោកឳក សំណាងប្រធានមន្ទីរព័ត៍មានខេត្តកំពតលោកជ័យ​ ផានិត ជាមេឃុំ រួមនិងប្រជាពលរដ្ឋ១០០នាក់ និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប១៨នាក់ សិស្សអនុវិទ្យាល័យមានឬទ្ធ៣០នាក់ក៏ការចោទសួរជាសំនួរទៅកាន់លោកដែលជាវាយគ្មិននៅក្នុងកម្មវិធី អំពីបញ្ហាដែលទាក់ទងទៅនឹងបញ្ហាអំពើហិង្សានៅក្នុងគ្រួសារ ដែលកើតឡើងនៅក្នុងភូមិនេះ ដើម្បីដោះស្រាយក៏ដូចជាចាត់វិធានការការពារអំពើហិង្សានៅក្នុងគ្រួសារផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានការចាប់ឆ្នោតយករង្វាន់អាវយឺតពីស្ថានីយ៍វិទ្យ99.70Mដើម្បីទុកជាអនុស្សវរីយ៍ផងដែរ។

Wednesday, March 12, 2014

ការប្រកួតកីឡាជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា

 

 
 ទិវាមួយដ៏មហោឡារឹក ដែលមន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំការ   ប្រកួតកីឡាសិស្សបឋម
 និងមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា ២០១៣​ ២០១៤ លើវិញ្ញាសារ
បាល់ ទាត់ បាល់ទះនិងអត្តពលកម្ម ដែលកម្មវិធីនេះ​ មានរយៈពេល ៣ថ្ងៃ​ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧  ខែ 
មិនា  ឆ្នាំ ២០១៤  និងមានក្រុមកីឡា
សរុបសចំនួន ២៩ ក្រុម កីឡាករនិងកីឡាការិនី សរុបចំនួន ៣៦០ នាក់ ស្រី៩០នាក់ និងប្រុស ២៧០នាក់។ កម្មវិធីធ្វើនៅក្នុងបរិវេណអនុវិទ្យាល័យសង្គមរាស្រ្តនិយម 

ក្រោមអធិបតីភាព របស់ ឯក ឧត្តមកែន សត្ថា ជាអភិបាលខេត្តកែប និងមានគណៈធិបតី
ជាច្រើនទៀតដែលបានចូលរួមក្នុងកម្មវិធីនោះ ។ ហើយមានការចូលរួមពី    សិស្សបឋមសិក្សា សិស្សមធ្យមសិក្សា   ស្ថិតនៅក្នុងខេត្តកែបដូចជា៖
  • ·         វិទ្យាល័យ ហ៊ុនសែន ចរិយារង្ស
  • ·         វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនចំការដូង
  • ·         អនុវិទ្យាល័យ សង្គមរាស្រ្តនិយម​
  • ·         អនុវិទ្យាល័យ ហ៊ុនសែន ក្រុងកែប
  • ·         សាលាបឋមសិក្សា អូក្រសា
  • ·         សាលាបឋមសិក្សា កំពង់ត្រឡាច
  • ·         សាលាបឋមសិក្សា ស្បូវ
នៅក្នុងកម្មវិធីនេះដែរ​ លោកឯកឧត្តម កែន សត្ថា ក៏បានមានប្រសាសន៍ថាលេងកីឡានាំមកនូវសុខភាព ក៏ដូចជាធ្វើឲ្យយុវជននិងយុវនារីជៀសចាកឆ្ងាយពីគ្រឿងញៀន ។  ហើយនៅពេលបញ្ចប់ដែរនោះក៏
មានការចែករង្វាន់ដល់កីឡាករដែលមានជ័យលាភីក្នុងការប្រកួតផងដែរផងដែរ ។

ads