ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុដែលមានឆ្នេរខ្សាច់ពណ៌សក្បុស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង ។
ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ ឈ្មោះទីក្រុង កែបនេះបានក្លាយពីពាក្យបារាំង លី ខែប(Le cap) ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ ។ តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ។រហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ឯកត្តម កែន សេត្ថា លោកបានដឹកនាំកសាងនូវសមិត្តិផលជាច្រើនដូចជា ពង្រីកផ្លូវថ្នល់ កែប្រែសួនច្បារ ដាក់បង់តាមមាត់ឆ្នេរ និងព្រីកមាត់ឆ្នេរ ។មិនតែប៉ុណ្ណោះលោកក៏បាននិងមានគំរោងសាងសងមួយចំនួនទៀត តែលោកមានប្រសាសន៏ថានិងចាប់ផ្តើមជាបន្តបន្ទាប់ទៅទៀត ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំកំណើនភ្ញៀវទេសចរណ៏ចេះតែកើនឡើងច្រើនទៅៗដូចនេះហើយទើបរដ្ឋាភិបាលតំរូវអោយមានគំរោងអភិវឌ្ឍន៏ជាច្រើនទៀត។






0 comments:
Post a Comment