តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ

ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ

ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យា​សុខភាព​និង​ការកំសាន្តគ្នានដែនកំណត់

ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗ​ចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត

គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែល​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

Sunday, July 7, 2013

សិស្សានុសិស្សបាននំាគ្នារើសសំរាមដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ



ដោយសង្កេតឃើញថានៅប្រទេសកម្ពុជាពារពេញទៅដោយសំរាម ដូចនេះហើលយបានជាកាលរពីថ្ងៃទី១២ ខែ កក្ដដា​ នៅទីក្រុងកែបបានបើកទិវាររើស​សំ​រាមមួយ​ដែលបាន​ការចូលរួមសិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើន ដូចជា សិស្សានុសិស្ស​​​នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបព្រមទំាងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅអនុវិទ្យាល័យសង្គមរាស្រ្ដនិយម
និង​ វិទ្យាល័យ​​ប៊ុន រ៉ានីហ៊ុនសែន ចរិយាវង្ស អនុវិទ្យាល័យអូក្រសា វិទ្យាល័យចំការដូង ព្រមទំាងសិស្សានុសិស្ស និង ប្រជាពលរដ្ឋដែល នៅជុំវិញភូមិថ្មី សង្កាត់ព្រៃធំ ក្រុង​កែប ខេត្តកែបជាច្រើនទៀត​។ដែរមានការដឹកនំាពីអភិបាលក្រុងកែប គឺលោក កែន សត្ថា និង អភិបាលរងខេត្តលោកចម ប្រសិទ្ធព្រមទំាងមន្រី្ដ​ប៉ូលិស​ជាច្រើនទៀត។ដែលការរើសសំរាមនេះមានរយះពេលកន្លះថ្ងៃ ដែលចាប់ផ្ដើមពីម៉ោងប្រាំបីព្រឹក ដល់ម៉ោង​ ដប់មួយថ្ងៃត្រង់ ដែរចាប់ផ្ដើមប្រតិបត្តិការរើសសំរាមចាប់ពីមុខសាលាបច្ចេកទេសដុនបូស្កូខេត្តកែប តាមបណ្ដាយផ្លូវរហូត ដល់​រវង់មូលឆ្នេរកែប។ការរើស​សំរាមមានដូចជា ថង់ផ្លាសស្ទិច សំបកកំពុង ក្រដាស សំបកបាវ ព្រមទំាងសំរាមផ្សេងៗទៀត ហើយការរើសសំរាម នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីពញ្ញាក់ស្មារតីទៅដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៏ និងអ្នកលក់ទាំងអស់អោយចេះជូយថែរក្សាបរិស្ថាន អោយបានស្អាត និង ដើម្បីអោយឆ្នេរកែបមើលទៅមានភាពស្រស់បំព្រងមិនមានសំរាម និងម៉្យាងទៀតក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៏អោយបានកាន់តែច្រើ​ន ព្រោះកាលណាបរិស្ថានស្អាត មានអនាម័យអ្នកណាក៏ចង់មកលេងដែរ និង អាចបង្ហាញអំពីទីក្រុងស្អាត។



ads