តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ

ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ

ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យា​សុខភាព​និង​ការកំសាន្តគ្នានដែនកំណត់

ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗ​ចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត

គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែល​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

Saturday, January 19, 2013

ការចេះដឹងក្រោមឥទ្ធិពលនៃមជ្ឈដ្ឋាន

នៅក្នុងសង្គមសព្វថ្ងៃ មានមនុស្សច្រើនជំពូក ច្រើនប្រភេទ ហើយមនុស្សទាំងនោះតែងតែមានផ្នតគំនិត មានទំលាប់ និងមានការយល់ដឹង ឬកំរិតបញ្ញាខុសៗគ្នា។មនុស្សខ្លះឆ្លាត ខ្លះល្ងង់ ខ្លះមានទំលាប់ល្អ ខ្លះមានទំលាប់អាក្រក់។
ជាកាពិត ផ្នត់គំនិត ទំលាប់ល្អ ឬអាក្រក់​ ការយល់ដឹងរបស់មនុស្សម្នាក់ៗអាចប្រែប្រួលទៅបានគឺ​ តាមរយៈការផ្លាស់ប្តូរទីកន្លែងដែលរស់នៅ ឬមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនផ្ទាល់តែម្តង។
​     រឿង ក្អែកនិងកូនឥន្រ្ទី
មានសត្វក្អែកមួយក្បាលបានហើរទៅសម្ងំពួនចាំលួចស៊ិពងរបស់សត្វឥន្រ្ទីខណៈពេលដែលមេឥន្រី្ទចេញទៅរកចំណី។ក្អែកនោះបានស៊ីពងឥន្រ្ទីអស់ជាច្រើនតែនៅសល់តែពងមួយដែលវាស៊ីមិនអស់។ដោយសារតែវាជាសត្វលោភលន់វាបានខាំពាំ យកពងដែលនៅសល់មួយនោះទៅទុកនៅក្នុងសម្បុកវាទុកដើម្បីស៊ីនៅពេលវាឃ្លានទៀត។ជួនជាយប់នោះជាយប់ងងឹតធ្វើអោយវាមើលលែងដឹងថាមួយណាជាពងរបស់វាមួយណាជាពងរបស់ឥន្រ្ទី។
      លុះយូរៗវាក៏ភ្លេចស៊ីពងរបស់ឥន្រ្ទីនោះ​ កន្លះខែក្រោយមកពងក្អែកក៏ញាស់គឺញាស់ទាំងពងក្អែក
ញាស់ទាំងពងឥន្រ្ទី​ ហើយវាក៏មិនដឹងដែរថាមួយណាជាកូនឥន្រ្ទី​ដែរទើបវាចេះតែចិញ្ចឺមកូនឥន្រ្ទី​នោះរហូតទៅ។
កូនក្អែកនៅពេលបានចំនីស៊ីម្តងៗ វាតែងតែដណ្តើមគ្នាស៊ី ខាំគ្នា ចឹកគ្នា ឡូឡារកោកកាក ​បង្ករភាពរញេរញៃដល់គ្នានឹងគ្នា។
សកម្មភាពបែបនេះបានកើតឡើងជារៀងរាល់ថ្ងៃ​ ហើយក្លាយជាទំលាប់ទៅហើយសំរាប់សត្វក្អែក
ហើយវាក៏បានធ្វើអោយកូនឥន្រ្ទី​ជាសត្វមានចិត្តល្អ មិនចេះលោភលន់ និងមាន​សេចក្តីថ្លៃថ្នូរនោះ បានក្លាយទៅជាសត្វដែលមានចរិតដូចកូនក្អែកទាំងនោះដែរ។
ដោយសារតែកូនឥន្រ្ទី​នោះធំឡើងមានរូបរាងស្អាតជាងគេ ក៏ធ្វើអោយកូនក្អែកទាំងអស់មានចិត្តច្រណែន ហើយព្រួតគ្នាដេញខាំចឹកកូនឥន្រ្ទី​។កូនឥន្រ្ទី​នៅមិនសុខក៏បានសម្រេចចិត្តហើរចាកចេញពីក្រុមទៅរស់នៅតែម្នាក់ឯង។មួយរយៈក្រោយមកមេឥន្រ្ទី​បានជួបនិងកូនឥន្រ្ទី​នោះ មេឥន្រ្ទី​បានសួរពន្យល់ណែនាំ និងបាននាំអោយទៅរស់នៅជាមួយក្រុមសត្វឥន្រ្ទី​វិញ។
កូនឥន្រ្ទី​បានដើររកចំណីជាមួយកូនឥន្រ្ទី​ដ៏ទៃទៀតដោយសារតែមានគំនិតច្រណែនឈ្នានីស អាត្មានិយម ដែលវាទទួបានកាលពីពេលដែលវារស់នៅជាមួយសត្វក្អែកធ្វើអោយវាមានចរិត និងទង្វើកូនក្អែកដែរនៅពេលដែលវាបានចំនីម្តងៗវាគំរាមកំហែង និងហែកហូរគ្នា ដេញខាំគ្នាដើម្បីដណ្តើមចំណី។
ហ្វូងឥន្រ្ទី​ជើញដូចនេះក៏ជំនុំគ្នាដើម្បីកែប្រែកូនឥន្រ្ទី​នោះ។
គំនិតពិចារណា
មិនថាមនុស្ស ឬសត្វនោះទេអោយតែរស់នៅជាមួយក្រុមបែបណា ចិត្តគំនិត  ឥរិយាបថនិងប្រែក្លាយទៅជាបែបនោះមិនខាន ព្រោះផ្នត់គំនិតបានច្របាច់ចូលគ្នាតាមរយៈវញ្ញាណទាំង៥ដែលយើងមើលឃើញ ស្តាប់ឮ ភ្លក់​ ហិតក្លិន​ និង​ប៉ះពាល់ ព្រមជាមួយនិងទំលាប់ធ្វើជាប្រចាំថ្ងៃនោះ មិន​យូរប៉ុន្មានយើងនឹងក្លាយទៅជាបែបនោះ និងប្រព្រឹត្តបែបនោះជាមិនខាន។

  • មនុស្សដែលចេះផឹកស្រាភាគច្រើសង្គមរបស់គាត់សំបូរទៅដោយអ្នកផឹកស្រា។
  • បើអ្នករស់នៅក្នុងសង្គមអ្នកចេះដឹង ចូលក្នុងចំណោមអ្នកចេះដឹង ឬអ្នករៀនសូត្រ នោះអ្នកនិងចេះដឹងនិងចង់រៀនសូត្រដូចគេដែរ។
  • បើអ្នករស់នៅក្នងសង្គមចោរ អ្នកនឹងក្លាយជាចោរ។
  • បើរស់នៅក្នុងសង្គមយ៉ាងម៉េច អ្នកនឹងក្លាយជាមនុស្សដូចដែលសមាជិកនៅក្នុងសង្គមដែលអ្នករស់នៅនោះដែរ។តែយ៉ាងណាអ្នកអាចធ្វើជាវីរៈបុរសនៃសង្គមមួយបាននៅពេលដែលអ្នកសំរេចចិត្តធ្វើអោយអស្ចារ្យជាងមនុស្សដែលរស់នៅក្នុងសង្គមនោះ។   
ចូរប្រើប្រាជ្ញាកែតម្រូវមជ្ឈដ្ឋានតែកុំប្រើមជ្ឈដ្ឋានមកកំណត់ប្រាជ្ញាអោយសោះ



Thursday, January 17, 2013

គំនិតគួរពិចារណានិងស្វែងយល់


ព្រឹកមួយមានក្មេងប្រុសពិការភ្នែកម្នាក់អង្គុយសុំទាននៅក្បែរជណ្តើរនៃអគារមួយ ដោយមានមួកមួយនៅក្បែរជើងសម្រាប់ដាក់អំណោយ។ គេអង្គុយកាន់ផ្លាកមួយដែលសរសេរថា «ខ្ញុំខ្វាក់ សុំជួយខ្ញុំផងប៉ុន្តែនៅក្នុងមករបស់គេមានតែលុយបន្តិចបន្តួចប៉ុណ្ណោះព្រោះពុំសូវមានជនណា ចាប់អារម្មណ៍ដាក់ទានឲ្យឡើយ។
មានបុរសម្នាក់បានដើរមកក្បែរហើយទម្លាក់លុយ១០០០រៀល ចូលទៅក្នុងមួករបស់ក្មេងសុំទាន រួច​ហើយ​ក៏ទាញយកផ្លាកពីដៃរបស់ក្មេងនោះ មកសរសេរពាក្យខ្លះនៅម្ខាងទៀត ហើយ​ដាក់​ឲ្យក្មេងនោះកាន់វិញ។
មិនយូរប៉ុន្មានមួករបស់ក្មេងខ្វាក់នោះស្រាប់​តែ​ពេញ​ទៅ​ដោយ​ប្រាក់​អំណោយ​ពី​សប្បុរស​ជន។ មនុស្សកាន់តែច្រើននាក់ថែមទៀត បានដាក់ទានឲ្យក្មេងនោះ។ នៅ​ពេល​រសៀល​នា​ថ្ងៃ​នោះដដែល បុរសម្នាក់ដែលបានជួយសរសេរកែផ្លាករបស់ក្មេងខ្វាក់នោះ បាន​ដើរ​មក​ក្បែរ ដើម្បីមើល ដោយចង់ដឹងថា មានអ្វីប្រែប្រួល ឬអត់ទេ។ កេ្មងខ្វាក់​នោះ​បាន​ចំណាំ​សម្រឹប​​ជើងរបស់បុរសនោះ ហើយក៏បន្លឺសួរថា៖ «តើលោកជាអ្នកកែផ្លាករបស់ខ្ញុំ កាល​ពីព្រឹក​មិញ​នេះឬ ? ចុះលោកបានសរសេរដាក់ថាម៉េចដែរ
បុរសនោះបានឆ្លើយថា៖«ខ្ញុំគ្រាន់តែសរសេរពាក្យពិតប៉ុណ្ណោះ។ខ្ញុំបានសរសេរប្រាប់គេពី​អ្វីដែលប្អូនបានសរសេររួចហើយគ្រាន់តែខ្ញុំសរសេរក្នុងរបៀបផ្សេងប៉ុណ្ណោះ»
អ្វីដែលបុរសនោះបានសរសេរគឺ«ថ្ងៃនេះសោភ័ណល្អណាស់ ហើយខ្ញុំមើលពុំឃើញទេ»
តើអ្នកទាំងអស់យល់ថាផ្លាកមុន និងផ្លាកក្រោយ មានន័យដូចគ្នាឬទេ? មែនហើយ ផ្លាក​ទាំង​ពីរ​សុទ្ធ​តែ​ប្រាប់គេឧិ្យដឹងថា ក្មេងនោះជាមនុស្សខ្វាក់, ប៉ុន្តែផ្លាកមុន គ្រាន់តែនិយាយថា ក្មេង​នោះ​ខ្វាក់។ រីឯផ្លាកក្រោយ បានបញ្ជាក់ឲ្យអ្នកផងបានដឹងថា ពួកគេពិតជាសំណាងណាស់ ដែល​ខ្លួន​មិន​ខ្វាក់។ តើយើងគួរភ្ញាក់ផ្អើលដែរ ទេឬអី ដែលផ្លាកក្រោយនេះប្រសិទ្ធជាង???

ads