ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ២០០៤ដោយលោកម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ដើម្បីបំពេញនូវអ្វីទាំងអស់នេះ លោក ហ្សុកឃឺបឺក(zuckerberg)បានព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីការពារប្រព័ន្ធកុំព្យូទ័ររបស់ ហាវីត(Harvard)និងធ្វើការCopyរាល់អាសយដ្ឋានផ្ទាល់ខ្លួន ដូចជាដូចជាលេខរៀងរបស់រូបភាពជាដើម។ ហារីត(Harvard)នៅពេលនោះមិនទាន់មានសិស្សនៅឡើយ។ទំព័រមុខនៃវ៉ែបសាយ ហ្វេសប៊ុកបានទាក់ទាញអ្នកទស្សនាបានចំនួន 450នាក់ ហើយនឹងមានរូបភាពចំនួន ២២០០០រូបភាពដែលវាជាលើកទី១ នៃការបើកអោយដំណើរការរយះពេលបួនម៉ោងប៉ុណ្ណោះ។ គេហះទំព័រនេះត្រូវបានមានការរីកចំរើននយ៉ាងឆាប់រហ័ស នៅក្នុងចំនោមគេហះទំព័របី បួនដ៏ទៃទៀតនៅក្នុងប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែវាត្រូវបានបិទនៅក្នុងរយះពេលពីរ បីថ្ងៃបន្ទាប់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហារីត(Harvard)។ហ្សុកឃឺបឺកត្រូវបានចោទប្រកាន់ នៅក្នុងវិវាទផ្ទៃក្នុង។ការប្រព្រឹត្តិបទល្មើស ត្រូវបានរក្សាសិទ្ធ ហើយនឹងសិទ្ធឯកជនរបស់ជនល្មើសនៃការប្រព្រឹត្តិបទល្មើស ហើយបានប្រឈមមុខនឹងការបណ្តេញចេញ។ជាចុងក្រោយទោះបីជាយ៉ាងណាក៏ដោយការចោទប្រកាន់ត្រូវបានបញ្ឈប់។ ហ្សុកឃឺបឺកបានពង្រីកបំនងប្រាថ្នារបស់គាត់បានសំរេចដោយវិសមធម៌ ដែលនៅក្នុងឆមាសនោះដោយបានបង្កើតឧបករណ៍ងាយស្រួលសំរាប់សិក្សានៅក្នុងសង្គមនៃប្រវិត្តិចុងក្រោយនៃសិល្បះ ដោយបានបញ្ជូលរូបភាពរបស់ប្រទេសអាកានីស្ថានជាង៥០០រូបភាពចូលទៅក្នុងគេហះទំព័រនេះជាមួយនឹងរូបភាពមួយនៅក្នុងទំព័រមួយហើយ មានការចូលរួមផ្តល់មតិយ៉ាងច្រើន។គាត់បានបើកគេហៈទំព័ររបស់គាត់អោយមិត្តភក្តិរបស់គាត់ ហើយមនុស្សជាច្រើនបានធ្វើការចែករំលែកនូវអ្វីដែលគេចាប់អារម្មណ៍អោយទៅអ្នកដ៏ទៃទៀតបានដឹង។ បន្ទាប់ពីឆមាសនោះ ហ្សុកឃឺបឺកបានសសេរកូដសំរាប់គេហៈទំព័រថ្មីមួយនៅក្នុងខែមករា ឆ្នាំ២០០៤ គាត់បានពេញចិត្តយ៉ាងខ្លាំង ហើយគាត់បាននិយាយថាដោយបទពិចារណកថានៅក្នុងការគ្រប់គ្រងពីមុនរបស់ ហាវីត (Harvard)ដែលនិយាយអំពីការប៉ះពាល់នៃក្របមុខនៃគេហៈទំព័រ។ នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០០៤ លោក ហ្សុកឃឺបឺកបានកែប្រែគេហៈទំព័រហ្វេសប៊ុក អោយមានសភាពប្លែកគួរអោយចាប់អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមក គេហៈទំព័នេះមានសភាពរីកចំរើន ហើយរៀមច្បងរបស់ហារីត(Harvard)បីនាក់គឺ ខែមរូន វីនលេវវូស(Cameron Winklevoss), ធីលឺ វីនលេវវូស (Tyler Winklevoss) និង ឌីវយ៉ា ណារិនដ្រា(Divya Narendra) បានចោទប្រកាន់ ហ្សុកឃឺបឺកថា ហ្សុកឃឺបឺកមានចេតនាបោកបញ្ឆោតពួកគេអោយជួយធ្ចើគេហៈទំព័រ ទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា HarvardConnection.com ដែលគាត់បានបោកប្រាស់គេអោយធ្វើគេហៈទំព័រនេះសំរាប់ការប្រកួតប្រជែង។មានការរិះគន់បីចំពោះការគ្រប់គ្រងរបស់ ហាវីត(Harvard Crimson) ហើយអ្នកកាសែតបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ហ្វេសប៊ុកបានបញ្ចូលទៅក្នុងសហគ្រិន សៀន ផាកឃឺ (Sean Parker)នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅក្រោមជាធម្មតារបស់ ហ្សុកឃឺបឺក រហូតក្លាយទៅជាប្រធានគ្រប់គ្រងក្រុមហ៊ុន។នៅក្នុងខែមិថុនា ឆ្នាំ២០០៤ ហ្វេសប៊ុកបានផ្លាស់ប្តូរទីតាំងទៅ ផាលូ អាល់តូ (Palo Alto) រដ្ឋកាលីហ្វកញ៉ា (California) ហើយវាបានទទួលដើមទុនគ្រាដំបូងនៅក្នុងខែនោះតាមរយះ ផាយ ផាល (Pay pal)ដែលបានដួលរលំ។ ក្រុមហ៊ុននោះបានបោះបង់ឈ្មោះគេហៈទំព័រនោះចោល ហើយបានទិញឈ្មោះផ្សេងមួយទៀតឈ្មោះ facebook.comនៅក្នុងឆ្នាំ២០០៥ ដែលមានតំលៃ ២០០០០០ដុល្លា។ គេហៈទំព័រហ្វេសប៊ុកបានធ្វើការកែប្រែថ្មីបានទៅជាកម្រិតមធ្យម នៅក្នុងខែកញ្ញា ឆ្នាំ២០០៥ ដែលលោកហ្សុកឃឺបឺកបានហៅថា ជំហានបន្ទាប់នៃការកែប្រែសមរម្យ។នៅខណៈពេលនោះកំរិតបណ្តាញទំនាក់ទំនងនោះត្រូវការ ការចូលរួមពីអ្នកប្រើប្រាស់។ហ្វេសប៊ុកបានជ្រើសតាំងសមាជិកបន្ថែម នៃបុគ្គលិកតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដោយមាន ក្រុមហ៊ុន Apple Inc និង Microsoft។ហ្វេសប៊ុកត្រូវបានបើកម្ដងទៀត នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០០៦ សំរាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៣ឆ្នាំ រឺចាស់ជាងនេះជាមួយនឹងអាសយដ្ឋានអ៊ីម៉ែល។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ក្រុមហ៊ុន Microsoft បានប្រកាសថា គេបានទិញ១,៦%នៃ គេហៈទំព័រហ្វេសប៊ុកក្នុងតំលៃ២៤០លានដុល្លា ហើយបានកំណត់តំលៃសរុបអោយ ហ្វេសប៊ុកក្នុងតំលៃ១៥លានដុល្លា។នៅក្នុងខែតុលា ឆ្នាំ២០០៨ ហ្វេសប៊ុកបានប្រកាសថា គេនឹងតំឡើង ប្រព័ន្ធបញ្ជាអន្តរជាតិមួយនៅក្នុងទីក្រុង ឌុប្លិន(Dublin)ក្នុងប្រទេស អ៊ារីលែន(Ireland)។នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ហ្វេសប៊ុកបាននិយាយថាគេនឹងបង្វិលលុយដែលហូរនៅគ្រាដំបូង។ បន្ទាប់ពីឆ្នាំ២០០៩ ការធ្វើពាណិជ្ជកម្មលើហ្វេសប៊ុកមានការកើនឡើងជាលំដាប់។ហើយមនុស្សភាគច្រើនបានចូលទស្សនាគេហៈទំព័រហ្វេសប៊ុកជាងហ្គូកហ្គល(Google)នៅចុងខែមិនា ថ្ងៃទី១៣ ឆ្នាំ២០១០។
តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ
ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ
ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យាសុខភាពនិងការកំសាន្តគ្នានដែនកំណត់
ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត
គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ
ខ្លះអង្គុយ សរសេរ ផ្ទាល់ដី ចំណែកខ្លះទៀតអង្គុយលើតុ ដែលស្ថិតនៅឆ្ងាយពីគ្នា ក្រោមដំបូលរោងជាងដ៏ធំមួយ។ ទាំងនេះគឺជាទិដ្ឋភាពពេលប្រលង និស្សិតនៅសាលាបច្ចេកទេសដុនបូស្កូ។ ជាសាលា ដែលនាំមុខគេខាងបណ្ដុះបណ្ដាលធនធានមនុស្ស ផ្នែកបច្ចេកទេសជាង ២០ ឆ្នាំមកហើយ សាលាដុនបូស្កូ ត្រូវបានយុវជនជាច្រើនលាន់មាត់តៗគ្នាថា មានវិន័យម៉ត់ចត់ ជាពិសេសពេលប្រលងម្ដងៗ។
Saturday, February 23, 2013
Thursday, February 21, 2013
មនុស្សគក៏អាចមានសមត្ថភាពដូចយើងដែរ
6:04 AM
No comments
មនុស្សយើងម្នាក់ៗកើតមកហើយរមែងមានលក្ខណៈមិនដដូចគ្នាទេ ទាំងកាយសម្បទា និងប្រាជ្ញាស្មាតី ខ្លះកើតមកហើយមានកាយសម្បទាគ្រប់គ្រាន់តែមិនបានស្វះស្វែងខិតខំរកចំណេះវិជ្ជាទេ តែមានមួយចំនួនទៀតកើតមកហើយមិនមានកាយសម្បទាមិនគ្រប់គ្រាន់ទេ តែគេចេះស្វះស្វែងខិតខំរកចំណេះវិជ្ជាហើយបានកែប្រែខ្លួនគេអោយទៅជាមនុស្សម្នាក់ដែលមានមុខមាត់នៅក្នុងសង្គុមតាមរយៈការតស៊ូ ព្យាយាម ជាក់ស្តែងមានមនុស្សម្នាក់មានកាយសម្បទាមិនគ្រប់គ្រានទេពោលគឺមិនអាចនិយាយបាន(គ)ដែលសព្វថ្ងៃគាត់កំពុងតែធ្វើការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ កែបជាចុងភៅដ៏ចំនានម្នាក់គាត់មានឈ្មោះ ថា លន ស៊ីថា គាត់មានស្រុកកំណើតនៅភូមិ ចាក់អង្រែ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ គាត់មានបងប្អូនចំនួន ៥ នាក់ ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ ចំពោះជីវភាពរបស់គាត់មិនសូវធូរធារប៉ុន្មានទេ គាត់បានបញ្ចប់ការសិក្សាទុតិយភូមិហើយបានទៅធ្វើការនៅភ្នំពេញ ក្រោយមកដោយមើលឃើញពីការលំបាករបស់បងចុងភៅទើបលោក ពុកសំណាង បានទៅហៅលោកគ្រូស៊ីថា អោយមកធ្វើការ នៅទីនេះ គាត់បានបង្រៀនពួកយើងអំពីភាសាគជាច្រើន ចំពោះខ្លួនខ្ញុំផ្ទាល់ពិតជាសរសើគាត់យ៉ាងក្រៃលែងដែលគាត់ជាមនុស្សគសោះតែបានរៀនជ្រៅជ្រះជាងមនុស្សមួយចំនួនដែលមានកាយសម្បទាគ្រប់គ្រាន់ហើយតែបែរជាមិនរៀនមិនសូត្រដើរលេងបំផ្លាញលុយឪពុកម្តាយទៅវិញ។
Tuesday, February 19, 2013
រឿង កូនខុសហើយ(មានវីដេអូ)
8:14 PM
No comments
រឿងកូនខុសហើយជាស្នាដៃនិពន្ធរបស់លោកឪពុក លី សំណាង ដែលដំបូងឡើយរឿងនេះមានតែនៅ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ប៉ុណ្ណោះតែដោយមើលឃើញពីភាពខ្វះខាតមួយចំនួននៅក្នុងសាច់រឿងទើបមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែបដែលមានលោកឪពុក លី សំណាងជាអ្នកដឹកនាំបានចាប់ផ្តើមរឿងនេះសារជាថ្មីហើយរឿងនេះដែលបានបង្កប់នូវអត្ថន័យអប់រំជាច្រើនដែលបានបង្ហាញនិងឆ្លុះបញ្ចាំងអោយឃើញតថភាពផ្ទាល់របស់សិស្សនិស្សិតនាសម័យបច្ចុប្បន្ន។ក្នុងនោះផងដែរក្នុងសាច់រឿងទាំងមូលបានសរបញ្ជាក់អោយឃើញ អំពីជីវិតរបស់សិស្សម្នាក់ដែលដំបូងឡើយជាសិស្សគំរូប្រចាំសាលា ជាកូនល្អម្នាក់ ជាបងប្រុសល្អម្នាក់និងជាមិត្តភក្ត័ដ៏ល្អម្នាក់ ចំពោះនៅសាលាគាត់ជាសិស្សដែលបានចំណាត់ថ្នាក់លេខមួយប្រចាំសាលា ចេះជួយមិត្តរួមថ្នាក់ ចំពោះនៅផ្ទះគាត់ជាកូនល្អ ចេះជួយការងារឪពុកម្តាយ យកចិត្តទុកដាក់ចំពោះប្អូន។ដោយមានការច្រណែនឈ្នានីស ទើបមានមិត្តរួមថ្នាក់គេបីនាក់ទៀតដែលជាក្មេងមិនសូវចូលរៀនបានរួមគំនិតគ្នាបបួលសិស្សម្នាក់នោះអោយដើរលេងពាលាអាវាសែដូចពួកគេដែរ តំបូងឡើយគេបានបដិសេធដែរ តែបន្ទាប់មកសិស្សម្នាក់នោះមានអារម្មណ៍ក្រែងចិត្តពួកក្មេងទំនើងទាំងបីព្រោះពួកនោះបានបបួលគេជារៀងរាល់ថ្ងៃ ហើយដោយនៅវ័យជាក្មេងស្ទាវ ចង់ដឹងអំពីអ្វីដែលមិនបានដឹងពីមុនមកទើបគេព្រមទៅជាំមួយពួកក្មេងទំនើងទាំងបីនោះ។ពេលវេលាចេះតែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេបានដើរលេងយ៉ាងសប្បាយ គ្មានខ្វល់អពីការរៀនសូត្រដូចមុនឡើយ មានថ្ងៃខ្លះគេនាំគ្នាផឹកស្រា ជក់បារី លេងល្បែង ហើយមានថ្ងៃខ្លះទៀតពួកគេនាំគ្នាប្រើប្រាស់គ្រឿងញៀនទៀតផង រហូតដលមានថ្ងៃមួយដោយសារសារធាតុញៀនបានធ្វើទុក្ខ ហើយក្នុងថ្ងៃនោះផងដែរគេគ្មានលុយទេ ទើបគេសំរេចចិត្តទៅលួចលុយម្តាយរបស់គេ តែត្រូវម្តាយមកទាន់ បើទោះបីជាយ៉ាងណាក៏ដោយគេបានស្រែកគំហកដាក់ម្តាយគេយ៉ាងខ្លាំងរួចហើយយកលុយរត់ឡើងម៉ូតូទៅជាមួយមិត្តភក្ត័គេបាត់ទៅ។ពេលបានលុយមកហើយពួកគេបាននាំគ្នាទៅទិញគ្រឿងញៀនហើយជិះសំដៅទៅព្រៃមួយរួចនាំគ្នាប្រើប្រាស់យ៉ាងសប្បាយដូចរាល់ដង ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាព ក៏មានអ្នកភូមិពីរនាក់បានដើរមករកកាប់អុស ក៏បានប្រទះឃើញរួចបានទរស័ព្ទទៅប្តឹងប៉ូលិស មួយសន្ទុះក្រោយមកកំលាំងប៉ូលិសក៏បានមកដល់ហើយបានលោមព័ទ្ធចាប់បានពីរនាក់ឯពីរនាក់ទៀតរត់រួច។ប៉ូលិសបានបញ្ចូនគេទាំងពីរទៅកាន់មណ្ឌលកែប្រែមួយ រីឯម្តាយគេវិញគាត់មានអារម្មណ៏កើតទុក្ខណាស់ពេលដែលដឹងថាកូនរបស់ខ្លួនធ្វើបែបនេះ។ពីមួយថ្ងៃទៅមួយថ្ងៃគេចាប់ផ្តើមភ្ញាក់រលឹកបន្តិចម្តងៗរហូតដល់ថ្ងៃដែលឪពុកម្តាយគេមកទទួល ហើយគេបានចាប់ផ្តើមសាងជីវិតថ្មីនិងរស់នៅយ៉ាងសុខសាន្ត។
ពត៍មានអំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ កែប
12:50 AM
No comments
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ កែបគឺជាសាលាអប់រំមួយ ឬក៏ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប។ហើយសាលានេះបានបណ្តុះបណ្តាលពីជំនាញផ្នែកបច្ចេកទេស គឺផ្នែកទំនាក់ទំនងសង្គមនិង គេហកិច្ច ដែលនៅក្នុងនោះរួមមានទាំងសិស្សានុសិស្សផ្នែកទំនាក់ទនងសង្គមចំនួន ២០នាក់ សិស្សស្រី៥នាក់។ ចំណែកផ្នែកគេហកិច្ចមានចំនួនសិស្ស២០នាក់ នៅក្នុងឆ្នាំ២០១១។ លើសពីនេះទៅទៀតបច្ចុប្បន្នមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែបដុនបូស្កូបានធ្វើការបំបែកសិស្សផ្នែកគេហកិច្ចជាពីក្រុមទៀតនៅក្នុងចំណោមសិស្ស20ន នោះ។ផ្នែកទី១គឺការិយាល័យជួមុខផ្នែកទី2គឹគេហកិច្ច។ជាមួយគ្នានេះដែរ ការបង្កើតនូវមណ្ឌលនេះ បានផ្តល់អាទិភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្សណាដែលមានសមត្ថភាពក្នុងការរៀនបន្តតគ្មានសមត្ថភាពបង់លុយបន្តការសិក្សាផងដែរ។ ម្យ៉ងវិញទៀតសាលាដុនបូស្កូខេត្តកែបប្រមូលផ្កុំទៅដោយសាស្រ្តចារ្យល្បីៗមានបទពិសោធន៏ល្អក្នុងការអប់រំទូន្មានប្រៀនប្រដៅដល់សិស្សានុសិស្ស។ លើសជាងនេះទៀតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បួស្កូខេត្តកែបនៅពេលដែលសាលាបណ្តុះបាននូវធនធានមនុស្សដ៏ឆ្លាតល្អ ហើយសិស្សានុសិស្សមិនមានការភ័យព្រួយអំពីរឿងដែលរកការងារធ្វើមិនបានឡើយ ព្រោះមជ្ឈមណ្ឌលត្រូវបានធ្ចើការទទួលស្គាល់ពីក្រសួងការងារដោយស្របច្បាប់។ ម្យ៉ាងវិញទៀតសិស្សានុសិស្សសែលបានចេញពីសាលាទៅធ្ចើការ គឺសុទ្ធតែមានសមត្ថភាពទាំងអស់។ ជាពិសេសជាងនេះ ផ្នែកសីលធម័ការនិយាយស្តី សីលធម័ការងារ មានមនសិកាការងារ មានការគោរពគ្នាទៅវិញទៅមក ចេះអត់អោនអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមកនៅពេលដែលមានគ្រាអាសន្ន។ជាចុងក្រោយនេះដែរមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្តកែបសូមផ្សព្វផ្សាយជាដំនឹងដល់លោកឪពុក អ្នកម្តាយទាំងឡាយថា បើលោកគ្មានសមត្ថភាពអោយកូន ទៅបន្តការសិក្សានៅសាកលវិទ្យាល័យណាមួយសូមនាំកូនអោយមករៀននៅទីនេះ ព្រោះថា បើសិនជាយើងសាមគ្គីគ្នា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយបានច្រើននៅក្នុងប្រទេសយើង នោះវានឹងធ្វើអោយប្រទេសមានការរីកចម្រើនជឿនលឿន និងអភិវឌ្ឍន៏ដូចប្រទេសជិតខាងជាក់ជាពុំខានឡើយ។ទីបញ្ចប់ សាលាដុនបូស្កូខេត្តកែប មានពាក្យបីមាត់ថា(ឧស្សាហ៏ សទ្ធា រីករាយ)។








