តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ

ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ

ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យា​សុខភាព​និង​ការកំសាន្តគ្នានដែនកំណត់

ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗ​ចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត

គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែល​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

Tuesday, March 18, 2014

ចំណេះដឹងដែលពួកយើងទទួលបានពី Urban Voice









ការសិក្ខាសាលាស្ដីអំពី សម្លេងទីក្រុង និងការអភិវឌ្ឈទីក្រុងនៅក្នុងកម្មវិធីសិក្ខាសាលាមួយនៅ
រាជាធានីភំ្នពេញ របស់អង្គការធាងត្នោតក្រោមប្រធានបទ"សម្លងទីក្រុង និង ការអភិវឌ្ឈទីក្រុង" ។ កម្មវិធីនេះបានចាប់ផ្ដើមនៅម៉ោង 7:30 am ពេលព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ដែលបានធ្វើឡើងនៅភោជនីយដ្ឋានសួនអេដែន
ក្នុងកម្មវិធីនេះផងដែរមានសមាជិកចូលរួមចំនួន ៤១ នាក់ ដែលមកពីស្ថាប័នផ្សេងៗដូចជា  :
-       សាលាអន្ដរជាតិភ្នំពេញ
-       PIU
-       ស្ថានទូតកូរ៉េ
-       អាស៊ីហ្វរដេសិន
-       មើដៀនវ័ន
-       BBA

ដែលក្នុងនោះក៏មាននិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្ដកែបចូលរួចផងដែរ។ ក្នុងការធ្វើសិក្ខាសាលានេះបានរៀបចំធ្វើឡើងដោយ លោក មី សុវណ្ណដែលជាប្រធានផ្សព្វផ្សាយរបស់អង្គការធាងត្នោត និងសមាជិកនៃក្រុមការងារជាច្រើនរូប ព្រមទាំងមានវាយខ្មឹនចូលរួមបកស្រាយដោយ លោក លី សំណាងដែលជាអ្នកគ្រប់គ្រងសាលាដុនបូស្កូខេត្ដកែប។ ក្នុងពេលធ្វើបទបង្ហាញអំពីបញ្ហាដែលពាក់ពន្ឋ័ជុំវិញទីក្រុង លោក មី សុវណ្ណ ក៏មានបង្ហាញជាខ្លឹបវីឌីអូ ខ្លីៗ ដើម្បីបង្ហាញអំពីទិដ្ឋភាពក្នុងទីក្រុង និងមានការបើកអោយសួរសំនួរដែលទាក់ទងនឹងប្រធានបទ ដែលក្នុងប្រធានបទនីមួយៗសិក្ខាកាមទាំងអស់មានការចូលរួមយ៉ាងសកម្ម ព្រមទាំមានល្បែងកំសាន្ដ ហើយកម្មវិធីនេះដែលបានបញ្ចប់ដោយរលូន។

ads