ឥឡូវនេះលោកអ្នកអាចComment នៅក្នុងFacebook ជាសំឡេងបាន ដោយគ្រាន់តែ បញ្ចូលExtension Talk & Comment ចូលទៅក្នុងChrome Browser របស់លោកអ្នក ។
ដើម្បីអាចដំឡើង Extension នេះបាន សូមចុចលើLink នេះជាមុនសិន https://chrome.google.com/webstore/detail/talk-and-comment/djnhkfljnimcpelfndpcjcgngmefaobl/related
បន្ទាប់ពីបានចុលលើLink ខាងលើរួចហើយនោះ នឹងបង្ហាញផ្ទាំងមួយដូចរូបខាងក្រោម
បន្ទាប់ពីបានបង្ហាញផ្ទាំងខាងលើរួចហើយ លោកអ្នកគ្រាន់តែចុចលើប៊ូតុងដែលមានពាក្យថាFree ដើម្បីដំឡើងExtension នេះ ។ ក្រោយពីចុចលើប៊ូតុងនោះហើយ វានឹងបង្ហាញផ្ទាំងមួយទៀត ហើយលោកអ្នកគ្រាន់តែចុចលើ ប៊ូតុងAdd ជាការស្រេច ។ មើលរូបខាងក្រោម ៖
ក្រោយពីបានដំឡើងរួចហើយនោះនឹងបង្ហាញផ្ទាំងខាងក្រោមនេះឡើង
ខាងក្រោមនេះគឺជារូបភាពដែលបញ្ចាក់បានថាលោកអ្នកអាចComment ជាសំឡេងនៅលើFacebook បានហើយ ។








