កំពតៈនៅថ្ងៃព្រហស្បតិ៏ទី៣១ខែតុលាឆ្នាំ២០១៣សាលាបច្ចកទេសដុនបូស្កូខេត្តកែបមានការពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវផ្ទះលោកឪពុករួនឹងអាងទឹកក្រោមអធិបតីភាពដ៏ខ្ពង
ខ្ពស់
របស់ លោក ជ្មីតអ៊ីស្លែ អូលីវីយេ ជាអភិបាលនៃព្រះសហគមន៏ភូមិភាគភ្នំពេញ លោកឪពុកចន ជាប្រធានមូលនិធិនៃអង្គការដុន បូស្កូ ប្រចាំកម្ពុជានិងម្ចាស់ជំនួយមកពីប្រទេសអាល្លឺម៉ង់។
របស់ លោក ជ្មីតអ៊ីស្លែ អូលីវីយេ ជាអភិបាលនៃព្រះសហគមន៏ភូមិភាគភ្នំពេញ លោកឪពុកចន ជាប្រធានមូលនិធិនៃអង្គការដុន បូស្កូ ប្រចាំកម្ពុជានិងម្ចាស់ជំនួយមកពីប្រទេសអាល្លឺម៉ង់។
កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ២ រសៀលបានបន្តរហូតដល់ម៉ោង៤ រសៀលក្នុង
កម្មវិធីនោះផងដែរក៏មានការសំដែងរបស់សិស្សានុសិស្សនៃសាលាបច្ចេកទេសដុន បូស្កូមានដូចជា
របាំជូនពរ ការរាំចង្វាក់តាលុង ការរាំចង្វាក់ណាំណាវនិងចង្វាក់ឌីស្កូ(Disco)។ បន្ទាប់ពីចប់ការសំ
ដែង លោក ទាវ ហេងឡាយ ដែលជានាយកនៃសាលាបច្ចេកដុន បូស្កូ ខេត្ត កែបបាន
ធ្វើរបាយការណ៏ស្តីអំពីការសាងសងនៃមណ្ឌលយុវជនលោកឪពុករួរនិងអាងទឹកដែលមានកំពស់
៥ជាន់ដែលអាចស្តុកទឹកបានរហូតដល់៨០០០០លីត្រនិងមានអាងក្រោមដីអាចស្តុកទឹកបានរហូត
ដល់៥០០០០លីត្រក្រោមការឧបត្ថម្ភរបស់ការិយាល័យកណ្តាលនៃមូលនិធិដុន បូស្កូ។
បន្ទាប់មកលោក ជ្មីតអ៊ីស្លែ អូលីវីយេ បានមានមតិសំណេះសំណាល់ជាលោកគ្រូអ្នកគ្រូ
ក៏ដូចជាសិស្សាសិស្សទាំងអស់អោយចេះមានការគិតរកនូវអ្វីដែលយើងចង់បាននាពេលអនាគត់។
ជាចុងក្រោយលោកក៏បានធ្វើការកាត់ខ្សែបូរដើម្បីដាក់អោយប្រើប្រាស់ជាផ្លូវការនូវមណ្ឌលយុវជន
លោកឪពុករួរនិងអាងទឹកសំរាប់សាលាបច្ចេកទេសដុន បូស្កូ ខេត្ត កែប។






0 comments:
Post a Comment