តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ

ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ

ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យា​សុខភាព​និង​ការកំសាន្តគ្នានដែនកំណត់

ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗ​ចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត

គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែល​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

Friday, August 23, 2013

សមាជិកថ្មីរបស់ក្លឹបLiverpool




ក្លឹបបង្សក្រហម Liverpool បានទទួលសមាជិកថ្មីមា្នក់ទៀត បន្ទាប់ពីចុះកិច្ចសន្យាខ្ចីជើងខ្សែការពារ Aly Cissokho ពីក្លិប Valencia។កីឡាករអន្តរជាតិបារាំងវ័យ២៥ឆ្នាំ សម្រាប់ហង្សក្រហមនារដូវកាលថ្មីនេះ ហើយកីឡាកររួបនេះជាកីឡាករការពារឆ្វេង។លោក Cissokho បាននិយាយក្រោយផ្លាស់ពីអេស្ប៉ាញ មកកាន់អង់គ្លេសថា វាជាក្លឹបដ៏អស្ចារ្យមួយសំរាប់រូបខ្ញុំពីព្រោះថាក្រុមនេះទទួលបានការគាំទ្រច្រើនពី
សំណាក់មហាជនទាំងនៅក្នុងនឹងក្រៅប្រទេស ហើយនៅក្នុងក្រុមរបស់យើងមានសមាជិកល្អចំនួន
បូនរួបទៀតរួមមាន​
1.   អ្នកចាំទី Simon Micgnolet
2.   ខ្សែការពារ Kolo Toure
3.   ខ្សែប្រយុទ្ឋ LagoAspas
4.   អ្នកបម្រើ Luis Alberto
អ្នកចាត់ការក្រុមនេះគឺលោកBrenden Rodgers ចង់បានខ្សែប្រយុទ្ឋមួយបន្ថែមទៀតដើម្បីពង្រឹងក្រុមមុន
ពេលទីផ្សារដោះដូរកីឡាករត្រូវបិទ។លោក​ Cissokhoជាកីឡាករថ្មី ឆ្លាប់លេងអោយក្លឹបារាំង Gueugnon(2007-2008) ក្លឹបព័រទុយហ្គាល់ Vitoria Setubal (2008-2009) Porto(2009)
និងLyon(2009-2012)

ការធ្វើសិក្ខាសាលរវាងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាននៅខេត្តព្រះសីហនុ




សិស្សានុសិស្សផ្នែកទំនក់ទំនងសង្គមនិងសារពត៏មានចំនួន១៧នាក់ដែលមកពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានមកដល់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុនៅថ្ងៃទី ២១ ខែសីហាឆ្នាំ២០១៣​។​ ដែលដឹកនាំដោយលោកឪពុក លីសំណាង​ដែលជាអធិការនៃ សាលាបច្ចេកទេសដុនបូស្កូកែបដើម្បីចូលរួមសិក្ខាសាលាស្ដីពី មុខវិជ្ជាអ្នកកាសែតជាមួយ នឹងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មានខេត្តព្រះសីហនុ។
ក្នុងការសិក្ខាសាលាលើកនេះធ្វើឡើងក្នុងគោលបំណងសិក្សា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងរឹតបន្តឹងចំនង់មិត្តភាពរវាងសិស្សនៃសាលាទាំងពីរ។បន្ទាប់ពីរការធ្វើសិក្ខាសាលានេះលោកឪពុកក៏បាន ដាក់ការងារមួយអោយសិក្ខាកាមទាំងពីរសាលាធ្វើការរួមគ្នា។ម្យ៉ាងវិញទៀត នៅពេលរសៀលនឹងមានការប្រគួតកីឡា បាល់ ទាត់ជាមួយគ្នាផងដែរ។

ការសិក្ខាស្តីអំពីវីជ្ជាជីវះអ្នកសារព័ត៏មាន
ដែលឃើញថានៅពេលបច្ចុប្បន្ននេះមានការរីកចំរើននៃទីផ្សារការងារនិងបច្ចេកវីទ្យាព្រមទាំង វិជ្ជាជីវះសំរាប់បុគ្គលនីមួយៗដូចនេះសាលាបច្ចេកទេសដុនបូស្កូកែបនិងសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុ​ នៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៣នេះ
បានបង្រៀនសិស្សដល់សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៏មាន ដើម្បីមានជំនាញពិត​ ហើយមានសិក្ខាកាមចូលរួមចំនួនទាំងអស់៣៥នាក់ក្នុងនោះស្រី១១នាក់
ដែលដឹកនាំលោកពុក លីសំណាង ជាអធិការ នៃសាលាបច្ចេកទេសដុនបូស្កូកែបដែលមាន
រយះពេលពេញមួយថ្ងៃ ហើយលោកពុកមានដាក់កាងារឲ្យសិស្សមានអនុវត្តន៏
សរសេរព័ត៏រួមគ្នា ដើម្បីចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមក ក្នុងនោះដែរ​លោកពុក
បានឲ្យសិស្សទៅទិសស្នារតាមផ្នែកនីមួយៗដូចជា៖
ផ្នែកអគ្គីសនី
យន្តសាស្រ្តទូទៅ
យន្តសាស្រ្តរថយន្ត
នៅពេលថ្ងៃរសៀលមានការប្រគួតកីឡារវាងសិស្សមកពីខេត្ត និងខេត្តសីហនុ ដើម្បីមិត្តភាពគ្នានិងគ្នាកាន់តែខ្លាំង។


ការចូលរួមសំអាតបរិស្ថានរបស់យុវជននៅកម្ពុជា






ព្រះសីហនុ៖នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០១៣ សិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានទៅចូលរួមក្នុងការសំអាតបរិស្ថាននៅឆ្នេរអូឈើទាល ដែលជាឆ្នេរស្អាតជាងគេនៅក្នុងប្រទេសកម្ពុជាហើយក៍ជាឆ្នេរដែលប្រជាជនតែងតែចូលចិត្តទៅកំសាន្ដ​​លំហែកាយ
        ដោយសារតែមានប្រជាពលរដ្ឋទៅកំសាន្ដនៅទីនោះច្រើន ហើយមានប្រជាពលរដ្ឋមួយចំនួនតូចបរិភោគហើយចោលសំរាមផ្ដេផ្ដាស គ្មានអនាម័យ បាត់បង់សណ្ដាប់ធ្នាប់ ដូច្នេះធ្វើឲ្យបរិស្ថានកង្វក់ នេះជាហេតុដែលបណ្ដាលឲ្យឆ្នេរសមុទ្រមិនស្អាត ធ្វើឲ្យបាត់បង់ភ្ញៀវទេសចរណ៍ជាច្រើនពិសេសគឺភ្ញៀវបរទេសតែម្ដង។      រដ្ឋាភិបាលសង្កេតឃើញថាឆ្នេរសមុទ្រសំបូរទៅដោយសំរាមពាសពេញឆ្នេរសមុទ្រទើបបង្កើតឲ្យមានការចុះសំអាតបរិស្ថាន ក្នុងនោះក៍មានសិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានទៅចូលរួមសំអាតដោយភាពរីករាយ ក្នុងការចូលរួមនេះមានរយៈពេលប្រហែល៤ម៉ោង។
        ជាចុងក្រោយនេះក្នុងនាមយើងខ្ញុំជាយុវជនសូមអំពាវនាវដល់ ប្រជាជនខ្មែរនិងជនបរទេស ដែលបរិភោគអ្វីមួយហើយសូមដាក់
សំរាមនៅក្នុងធុងសំរាមអោយបានត្រឹមត្រូវដើម្បីជាការមាននូវសណ្តាប់ធ្នាប់និងអនាម័យល្អដល់ឆ្នេររបស់យើងទាំងអស់គ្នា។


         
         

ads