តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ

ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ

ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យា​សុខភាព​និង​ការកំសាន្តគ្នានដែនកំណត់

ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗ​ចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត

គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែល​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

Thursday, March 14, 2013

ពីធីបើកការដ្ឋានជុសជុលកំណាត់ផ្លូវជាតិលេខ៣៣A ពង្រីកនិងលើកកំពស់ផ្លូវដោយដីធម្មតាប្រវែង ៣.៧២៥ ម៉ែត្រ​ និងសំណង់សិល្បការ្យចំនួន ៣១ កន្លែង ចាប់ពី គ.ម ០៤+០២៥ ដល់ គ.ម ០៧+៧៥០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ខេត្តកែប: នៅថ្ងៃ ព្រហស្បតិ៍ ទី​ ១៤ ខែ មិនា ឆ្នាំ ២០១៣ មាន​ការ​ប្រារព្ធពីធីបើកការដ្ឋានជុសជុលកំណាត់ផ្លូវជាតិលេខ៣៣A ពង្រីកនិងលើកកំពស់ផ្លូវដោយដីធម្មតាប្រវែង ៣.៧២៥ ម៉ែត្រ​ និងសំណង់សិល្បការ្យចំនួន ៣១ កន្លែង ចាប់ពី គ.ម ០៤+០២៥ ដល់ គ.ម ០៧+៧៥០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែន សេត្តា ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងជាអភិបាលខេត្ត កែប រួមនឹងឯកឧត្តម សំ សារីន ជាប្រធានក្រុមប្រឹក្សាខេត្តកែប ហើយនឹងមាន ការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាង ២០០ នាក់ ដែលរស់នៅជុំវិញខេត្តកែបទាំងមូលផងដែរ។
ក្នុងអង្គកម្មវិធីនេះទាំងមូលឯកឧត្តម កែន សេត្តា ក៏បានមានសំណេះសំណាលជាមួយគណៈអធិបតីជាច្រើនរូបនិង ប្រជាពលរដ្ឋផងដែរដោយលើកហេតុផលជាលក្ខណៈផ្តល់នូវតំបូន្មានអំពីផលប្រយោជន៏នៃការអភិវឌ្ឍន៏ផ្លូវថ្នល់មួយចំនួនដោយលោកបាននិយាយថា៖កែបជាខេត្តមួយដែលនឹងកំពុងមានការចូលរួមប្រលងប្រណាំង​ យកពានរង្វាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមប្រធានបទ ទីក្រុងបៃតង (Green City) មិនតែប៉ុណ្ណោះលោកក៏បានណែនាំអោយប្រជាពលរដ្ឋអោយចេះជួយថែរក្សាផ្លូវ ព្រោះថាបើមានផ្លូវល្អការរកស៊ីក៏ប្រកបដោយភាពកាកកបដែរ ហើយឆ្នេរកែបនេះជាកន្លែងមួយដែលមានភ្ញៀវមកទស្សនាមិនក្រោមជាង ៨០០០០នាក់ឡើយជារៀងរាល់ឆ្នាំ លោកបានបន្តទៀតថាផ្លូវល្អវាជាកត្តាមួយជួយកាត់បន្ថយគ្រោះថ្នាក់ចរាចណ៏ផងដែរ តែបើគ្មានផ្លូវទេ ប្រជាជនដែលរកស៊ីនៅទីនោះក៏មិនបានកាក់កបដែរព្រោះថាមិនសូវមានភ្ញៀវមកទស្សនាវាជាកត្តាដែលអោយប្រជាពលរដ្ឋមានពេលទំនេរ គ្មានការងារធ្វើ នាំគ្នាលេងល្បែងពាលាអាវាសែជាដើម ដែលវាជារឿងមួយនាំអោយមានការរាំងស្ទះនៃការអភិវឌ្ឍន៍ប្រទេសជាតិយើង​។

Sunday, March 10, 2013

ពីធីសម្ភោធន៍ដាក់អោយប្រើប្រាស់នូវអគារបីជាន់របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប




ខេត្តកែបៈនៅថ្ងៃ ព្រហស្បតិ៍​ ទី​០៧​​​ ខែ មីនា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប​ មានការប្រារព្ធពីធីសម្ភោធន៍ដាក់អោយប្រើប្រាស់នូវអគារបីជាន់​ ដែលទើបនិងសាងសង់រួចរាល់ជាស្ថាពរ​ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ឯកឧត្តម អ៊ឹម​ សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា​  ឯកឧត្តម កែន សិត្ថា អភិបាលខេត្ត កែប​ និងម្ចាស់ជំនួយនូវអគារបីជាន់ ទាំងអស់រួមទាំង សិស្សានុសិស្សវិទ្យាល័យចំការដូង អនុវិទ្យាល័យ សង្គមរាស្ត្រនិយម និងវិទ្យាល័យចរិយាវង្ស​ ។ ក្នុងការសាងសង់អគារនេះក្នុងគោលបំណងជួយដល់សិស្សានុសិស្សក្រីក្រ ដែលមកពីតំបន់ដាច់ស្រយាលដើម្បីជួយសំរួលដល់ពួកគេលើការស្នាក់នៅក៏ដូចជាកន្លែងសិក្សាជាដើម។ចំពោះការសាងសង់អគារនេះមានបីជាន់ដែលមានឈ្មោះដូចតទៅៈ
អគារទាំងមូលមានឈ្មោះថា មណ្ឌលអង្គរបុរី ហើយជាន់ទីមួយដែលជាជាន់ផ្ទាល់ដីជា ជាន់សំរាប់ផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាន(Social

Communication)ជាន់ទីពីរឬជាន់កណ្តាលសំរាប់ផ្នែកលេខាធិការនិងផ្នែកIT(Information Technology)រីឯជាន់ទីបីដែលជាជាន់លើគេបង្អស់សំរាប់សិស្សស្នាក់ក្នុងទាំងអស់ស្នាក់
នៅដែលមានឈ្មោះថា ផ្ទះស្នាក់ប្រុសភ្នំគូលេន​​ ហើយអគារនេះចាប់ផ្តើមកសាងឡើនៅពាក់កណ្ដាលកំឡុងឆ្នាំ ២០១២និងបានបង្ហើយរួចរាល់នៅឆ្នាំ ២០១៣ ក្រោមការគ្រប់គ្រងនិងស្វះស្វែងរកជំនួយពីមូលនិធិក្រៅប្រទេសមកសាងសង់អគារនេះដោយលោក លី សំណាង ជាអធិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប​។ក្នុងការចូលរួមនេះផងដែរឯកឧត្តម អ៊ឹម សិទ្ធីក៏បានរៀបរាប់អំពីប្រវត្តិខ្លះៗនៃមជ្ឈមណ្ឌលនេះដែលគាត់បានមកដំបូងគាត់បានមានប្រសាសន៍ថាមជ្ឈមណ្ឌលនេះដំបូងឡើយជាអគារកាត់ដេរតែប៉ុន្នោះ តែដោយមើលឃើញពីភាពលំបាករបស់សិស្សានុសិស្សដែលនៅខេត្តមួយចំនួនដូចជា៖
ខេត្ត កែប ខេត្ត កំពត តាកែវនិងខេត្តផ្សេងៗទៀតទើបលោក លី សំណាង បានស្វះស្វែងរកជំនួយពីមូលនិធិក្រៅប្រទេសមកបើកសាលានេះឡើង ហើយពេលចាប់ផ្តើមបើកដំបូងគឺ មានតែពីរផ្នែកប៉ុន្នោះ គឺផ្នែក ទំនាកទំនងសង្គមនិងសារពត៍មាន (Social Communication )និងផ្នែកមួយទៀតនោះគឺផ្នែក ការិយាល័យជួរមុខ(Front Offices)បន្ទាប់មកនៅចុងឆ្នាំ​ ២០១២ដែលជាឆ្នាំសិក្សាថ្មី ទើបលោក លី សំណាង បានសំរេចចិត្ត បើកផ្នែកថ្មីពីរបន្ថែមទៀត គឺផ្នែក អគ្គីសនី (Electrician) និង ផ្នែក IT (Information Technology) ជាចុងក្រោយឯកឧត្តមក៏បានកតសរសើរកោតសរសើរយ៉ាងក្រៃលែងចំពោះលោកលី សំណាងដែលបានបន្សល់ទុកនូវសមិ្មត្តិផលដ៏អស្ចារ្យសំរាប់សិស្សានុសិស្សទាំងអស់បានរៀនសូត្រចេះដឹងនិងបន្តជួយអភិវឌ្ឍន៏ដល់សង្គមកម្ពុជាយើង បន្ទាប់មកលោកក៏បានកាត់ខ្សែបូរដើម្បីដាក់អោយប្រើប្រាស់ជាផ្លូវការនៃអគារ អង្គរបុរីនោះ។
គួរបញ្ជាក់ដែរថាមុនការប្រារព្ធពីធីនេះឡើងបីថ្ងៃក៏មានការធ្វើពីធីប្រសិទ្ធិពរដល់អគារនេះផងដែរពីសំណាក់សាសនាទាំងបីគឺសាសនា ព្រះពុទ្ធ សាសនាកាតូលិក និងសាសនា មូស្ល៊ីម។



ads