តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ

ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ

ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យា​សុខភាព​និង​ការកំសាន្តគ្នានដែនកំណត់

ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗ​ចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត

គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែល​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

Thursday, March 27, 2014

វិធីដោះស្រាយពេល​ដែល​ការត​ភ្ជាប់ Internet ឬ Wi-Fiមាន​បញ្ហា


តើធ្វើដូចម្តេចនៅពេលដែលការតភ្ជាប់ Internet Wi-Fiមានបញ្ហាតើលោកអ្នកធ្លាប់មានបញ្ហាជាមួយនឹងការតភ្ជាប់ Internet ឬ ប្រព័ន្ធ Wi-Fi ដែរ ឬទេ? ហើយនៅពេលដែល Connection ទៅ Wi-Fi ជូនចាប់បាន ឬចាប់មិនបាន ម្យ៉ាងទៀតនៅពេលដែលយើងប្រើៗ Speed របស់វាធ្លាក់ចុះ ចំពោះ Router ខ្លះវាអាចដោះស្រាយបញ្ហាទំាងនេះបានមួយចំនួនដែរ ដូច្នេះ Router នឹង Modem សុទ្ធតែមានឧបករណ៍ឥតខ្សែ ហើយមានតួនាទីប្រហាក់ប្រហែលគ្នា ។ ខាងក្រោមនេះ
យើងសូមណែនំាពីរបៀបដោះស្រាយខ្លះៗនៅពេលដែលលោកអ្នកជួបនឹងបញ្ហានេះ Reboot Router តើលោកអ្នកដែលធ្លាប់ Reboot វាដែរ ឬទេ?នេះគឺជាដំណោះស្រាយតូចតាចនៅពេលដែលជូបនឹងបញ្ហានេះ លោកអ្នកអាចសាកល្បងដកខ្សែថាមពល (Power) របស់ Router ហើយរង់ចំាពី ទៅ បីវិនាទីហើយចំាដោតចូលវិញ ប្រសិនបើមាន Modem ដាច់ដោយឡែកលោកអ្នកធ្វើការដកខ្សែនោះដូចគ្នា ប៉ុន្តែឧបករណ៍មួយចំនួនក៏មាន Options ដើម្បីធ្វើការ Reboot ដែលដោយមិនចាំបាច់ដកខ្សែថាមពល ។ ត្រួតពិនិត្យទៅលើការឡើងកម្តៅ ចំពោះការឡើងកម្តៅរបស់ Router Modem គឺជាបញ្ហាមួយដែលអាចធ្វើឲ្យ Internet របស់លោកអ្នកមានបញ្ហាដែរ និងអាចឈានទៅដល់ការខូចឧបករណ៍ផងដែរ ។ ការឡើងកម្តៅអាចមកពីការទទួលកម្តៅពីឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ឬអាចមកពីការស្ទះរន្ធខ្យល់ចេញចូលរបស់វា (airflow) ។ ពិនិត្យមើលខ្សែដែលតភ្ជាប់ជាមួយឧបករណ៍ នេះគឺជាការដោះស្រាយជាក់ស្តែងបំផុត ដែលមនុស្សភាគច្រើនតែងតែមានការចាប់អារម្មណ៍មុនគេបង្អស់ មុននឹងងាកទៅរកការដោះស្រាយដោយវិធីផ្សេង ជូនកាលអ្នកមាននរណាម្នាក់ដែលទៅដក ឬអាចរលុងខ្សែមកពីការដោតមិនស៊ុប ។ ត្រូវត្រួតពិនិត្យមើលទៅលើខ្សែថាមពល (Power) របស់ Router Modem តើមានចរន្តដែរ ឬទេ? ខ្សែតភ្ជាប់រវាង Router ទៅនិង Modem ខ្សែ Ethernet ទៅនឹង Router

ទស្សនាខេត្តកែប


ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុដែលមានឆ្នេរខ្សាច់ពណ៌សក្បុស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ខេត្តកែប​ទើប​តែ​ផ្ទេរ​ពី​ឈ្មោះ​ក្រុងកែប​នាពេល​កន្លង​ទៅ​ប៉ុណ្ណោះ ។ ក្រុងកែប​បាន​កសាង​ឡើង​តាំង​ពី​កំឡុង​ឆ្នាំ ១៩០៨ ក្នុង​សម័យ​អាណានិគម​បារាំង ។
ទីក្រុង​នេះ​បាន​កែ​លម្អ​ឱ្យ​ក្លាយ​ជា​ទីក្រុង​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ដ៏​ប្រណីត​មួយ​ក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០នា​សម័យ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ ឈ្មោះ​ទីក្រុង កែប​នេះ​បាន​ក្លាយ​ពី​ពាក្យ​បារាំង លី ខែប(Le cap) ប្រែ​មក​ជា​ពាក្យ​ខ្មែរគឺ ជ្រោយដែល​មាន​ន័យ​ថា ដី​ដុះ​លយ​ទៅ​សមុទ្រ ។ តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម​ ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យកែបរហូតដល់សព្វថ្ងៃនេះ។រហូតមកដល់សព្វថ្ងៃនេះ​ ក្រោមការដឹកនាំរបស់ឯកត្តម កែន​ សេត្ថា លោកបានដឹកនាំកសាងនូវសមិត្តិផលជាច្រើនដូចជា ពង្រីកផ្លូវថ្នល់ កែប្រែសួនច្បារ ដាក់បង់តាមមាត់ឆ្នេរ និងព្រីកមាត់ឆ្នេរ ។មិនតែប៉ុណ្ណោះលោកក៏បាននិងមានគំរោងសាងសងមួយចំនួនទៀត តែលោកមានប្រសាសន៏ថានិងចាប់ផ្តើមជាបន្តបន្ទាប់ទៅទៀត ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំកំណើនភ្ញៀវទេសចរណ៏ចេះតែកើនឡើងច្រើនទៅៗដូចនេះហើយទើបរដ្ឋាភិបាលតំរូវអោយមានគំរោងអភិវឌ្ឍន៏ជាច្រើនទៀត។

ads