តំបន់ទស្សនានៃទេសចរណ៏ដែលគួរអោយទាក់ទាញ

ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ

ពិភពពត៌មានប្រពន្ធ័បច្ចេកវិទ្យា​សុខភាព​និង​ការកំសាន្តគ្នានដែនកំណត់

ចូលរួមអានដើម្បីទទួលបាននូវពត៌ផ្សេងៗ​ចំណេះដឹងដែលមានប្រយោជន៏និងការកំសាន្ត

គុណភាពនៃការប្រលងនៅសាលាបច្ចេកទេសដុនបូស្កូ

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែល​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

Sunday, February 23, 2014

ដំណើរការសាងសងខ្លោងទ្វានិងរបងនៃសាលាបច្ចេកទេសដុនបូស្កូខែត្តកែប

ថ្មីៗនេះនៅសាលាបច្ចេកទេសដុនបូស្កូខែត្តកែបបាននឹងកំពុងមានការដំណើរការសាងសងក្លោងទ្វារថ្មីមួយនិងរបងពីខាងមុខនៃសាលាដែលស្ថិតក្រោមការជួយឧបត្ថម្ភពីអ្នកជំនួយនៅប្រទេសហូឡង់។
 
នេះបើតាមប្រសាសន៏លោកទាវ ហេងឡាយដែលជានាយកសាលាបច្ចេកទេសដុនបូស្កូខែត្តកែបបាន
អោយដឹងថា មូលហេតុដែលនាំអោយគណ:គ្រប់គ្រងសាលាបាសំរេចកសាងក្លោងទ្វារនេះជាថ្មីដោយសារតែការសាងសង់ផ្លូវនៅខាងមុខសាលាមានដីខ្ពស់ជាងដីសាលាម្យ៉ាងមកពីក្លោងទ្វារនេះចាស់ដោយសារ
កសាងជាយូរឆ្នាំមកហើយលោកឪពុកលី សំណាងដែលជាអធិកា
សាលាបច្ចេកទេសដុនបូស្កូខែត្តកែប
ក៏បានអោយដឹងដែរថាក្លោងទ្វានិងរបងនេះ លោកបានដាក់សំណើរសុំទៅម្ចាស់ជំនួយនៅប្រទេសហូឡង់តាំងពីខែតុលាឆ្នាំ២០១៣មកម្លេះទើបតែពេលថ្មីៗនេះម្ចាស់ជំនួយយល់ព្រមឧបត្ថម្ភមកសាលា។ លោកឪពុក ​លី សំណាង បានមានប្រសាសន៏បន្តទៀតថា លោក

ភាពខុសគ្នារវាង CC និង BCC ពេលផ្ញើ Email



ប្រហែលជា​លោកអ្នក​ធ្លាប់​ដឹងហើយពីមុខងាររបស់ CC នៅ​ក្នុង​ការ​ផ្ញើ Email ម្តងៗ ។ CC ​មកពី​ពាក្យ “Carbon Copy”  ​មានន័យថា​អ្នកអាច​ផ្ញើ Email តែដ​ដែល​ៗ​ទៅកាន់​អាសយដ្ឋានបាន​ច្រើន​ក្នុង​ពេលតែមួយដោយមិនចាំបាច់​ចំណាយ​ពេល​ក្នុង​ការ​ផ្ញើ Email ទៅម្តងមួយៗ ។ 


BCC មកពី​ពាក្យ “Blind Carbon Copy”  ​ត្រូវបាន​គេ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​តែមួយដូច CC ដែរ ប៉ុន្តែ​វាមាន​លក្ខណៈ​ពិសេស​ត្រង់វាលាក់មិន​ឲ្យ​អ្នកទទួល Email ​ទាំងអស់​ដឹងថាអ្នកបាន
Bcc ​ទៅកាន់​នរណា​ខ្លះ​ឡើយ ។
​នៅពេល​អ្នក CC ​ទៅកាន់​ចំណោម​អាស័យដ្ឋាន​ណាមួយ នោះគ្រប់អ្នកទទួល​ទាំងអស់​នឹងមើលឃើញពី Email ​របស់អ្នក​ដូចៗ​គ្នា និងដឹងថាអ្នកបាន CC ​ទៅកាន់​នរណា​ខ្លះ ។ ឧទាហរណ៍អ្នកបាន CC ​ទៅកាន់ sun.rina@yahoo.com និង sitha178@gmail.com ដូច្នេះ ស៊ីថា នឹងដឹងថា រីណា ក៏​ទ

Monday, February 17, 2014

ទស្សនៈរបស់ផ្លាតូ (៤២៧-៣៤៧ មុន គ.ស.)



ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន​សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជាគណិតវិទូ
អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។

Wednesday, February 5, 2014

ក្រុម Khmer-Shadow កំពុងវាយប្រហារលើវែបសាយមួយចំនួននៅកម្ពុជា

វែបសាយ​មូយចំនួននៅ កម្ពុជា វៀតណាម និង ថៃ បាននឹងកំពុងទទួលរងនូវការវាយប្រហារ
យ៉ាងសាហាវពីសំណាក់ក្រុមHacker ដែលមាននាមថា Khmer-Shadow។
ក្នុងក្រុមនេះសមាជិកចំនួន៥នាក់
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានឈ្មោះក្លែងក្លាយដូចខាង
 ក្រោម៖



 #KhmerShadow Teams
 GHS CAll Cybers Softs ( Web Security) (Admin) - 
SSV Call Sh@doW_BuXor ( Network Security) (Admin) -
 SSD Call Cybers Black ( Designer & Security information ) (Admin) -
 0HZ Call Zero ( Website Security ) (Officail) -
 BLP Call Black Pig ( Database Builder And Fixer )(Officail) 
ក្រុមនេះបានធ្វើការ Hack(វាយប្រហារ) វែបសាយមួយចំនួនដូចខាងក្រោម៖
http://www.alpc.org.kh/
https://www.dropbox.com/s/ne28jjhxc48amqt/User%20Hack%20By%20Khmer%20Shadow.txt
http://www.cambodiacleancity.gov.kh/administrator
 

http://tollroyalrailway.com/
http://www.skitm.edu.in/admin/
http://www.sihanoukville.gov.kh/
http://sihanoukcity.com/
http://siemreap.gov.kh/
http://www.ecosocc.gov.kh/
http://www.nokorwatnews.com/       
 នឹងវែបសាយជាច្រើនទៀតដែលមាននៅក្នុងប្រទេសជាច្រើនទៀតរួមមាន ថៃ វៀតណាមជា
ដើម។ក្រុមនេះបានបង្ហាញពីគោលបំណងរបស់គេតាមរយៈPost ក្នុង Page នៃfacebook ថា៖
1. មកពី Admin
2. មកពីប្រទេសរបស់យើងអ្នកចេះមិនយកយកអ្នកមានខ្សែរគ្នាឯង


































 ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកនេះក្រុមនេះបានPost អំពីពត៍មានថ្មីមួយដែលធ្វើអោយអ្នកតាម
ដានរឿងនេះមានការងឿយឆ្ងល់ព្រោះក្រុមនេះនិងរំសាយក្រុមចោលនៅថ្ងៃទី06-02-2014 
នេះ

ទោះបីជាយ៉ាងណាក៏ដោយទង្វើបែបនេះជាទង្វើមួយដែលខុសច្បាប់ដែលយើងមិនគួរប្រ
តិបត្តិតាមឡើយ  ហើយយើងក៍សប្បាយចិត្តដែលក្រុមនេះបានរំសាយចោល។  

Tuesday, January 21, 2014

ម៉ូតូវីវ៉ាព្រលះអ្នកដំណើរស្លាប់បាត់បង់ជីវិតម្នាក់


 
 

  កាលពីថ្ងៃអង្គារ៍ទី២១ខែមករាឆ្នាំ២០១៤ពីវេលម៉ោង​ ៧​ និង ១០នាទី
មានគ្រោះថ្នាក់ ចរាចរណ៍ មួយដែល     បង្កឡើង  ម៉ូតូវីវ៉ាមួយ
គ្រឿងពាក់ស្លាកលេខ  1A 0131  ដែលបើកបរដោយ
យុវជនម្នាក់ឈ្មោះ សួន ប៊ុនធឿន ដែលគាត់បាន ជិះ
ម៉ូតូមួយគ្រឿងពីជើងទៅត្បូងទៅជើងតាមបណ្តោយ
ផ្លូវជាតិ៣៣A
 ក៏បានជ្រុលទៅបុក លោកតា អ៊ង 

ម៉េងដែលគាត់បានធ្វើដំណើរថ្មើរជើងតាមដងផ្លូវនៅ
ទល់មុខសាលាបឋមសិក្សាសង្គមរាស្រ្តនិយមដែលបណ្តាលឲ្យលោកតា   បានមានរបួសជើង និងរបួស

ក្បាល  យ៉ាងធ្ងន់ធ្ងរហើយភ្លាមៗនោះ  ក្រុមគ្រួសារក៏បានដឹកគាត់ដោយម៉ូតូកង់បីទៅសំរាកនៅមន្ទីរពេទ្យ

បង្អែកខេត្តកែប។តែគួរឲ្យសោកស្តាយលោកតាអ៊ង ម៉េងបានស្លាប់នៅវេលាម៉ោង១0 យប់ហើយសពក្រុមគ្រួសា
យកមកធ្វើបុណ្យតាមប្រពីណីហើយចំនែកឯម៉ូតូបង្កហេតុប៉ូលីសបានធ្វើការវាស់វែងយកមករក្សាទុកនៅឯប៉ុស្ត៍

ប៉ូលីសរងចាំការដោះស្រាយ។
 
 

Tuesday, November 26, 2013

សិក្ខាសាលាស្តីអំពីវិទ្យុស្តីអំពីសន្ទនាមតិអភិវឌ្ឍន៏មូលដ្ឋាន



កំពតៈកាលពីព្រឹកថ្ងៃអង្គារ៍ទី២៦ខែវិច្ឆិកាឆ្នាំ២០១៣ នៅ ភូមិស្វាយទងខាងជើង ឃុំស្វាយទង ស្រុកកំពង់ត្រាច
ខេត្តកំពតមានការ រៀបចំកម្ម វិធីមួយដែលមានឈ្មោះថាកម្មអភិវឌ្ឍន៍មូលដ្ឋាន ដែលរៀបចំ កម្មវិធី ដោយស្ថានីយ៍ វិទ្យុជាតិ99.70 MHz (៩មករា)ខេត្តកំពតដែលដឹកនាំកម្មវិធី ដោយលោកឪប សំណាង ដែលជាប្រធាន មន្ទីរពត៍មាន ខេត្តកំពត និង មានការចូលរួម ពីលោកអ៊ុង ស៊ីណាត អភិបាលស្រុក​កំពង់ត្រាចលោក​ថៃ​​ ជីវ មេឃុំស្វាយទងខាងជើង លោកលន សុខាមេឃុំស្វាយទងខាងត្បូង លោក សេត   វណ្ណៈតំណាងអង្គការលីកាដូ ប្រជាពលរដ្ឋ និស្សិត
នៅសាលាបច្ចេកទេសដុន បូស្កូខេត្តកែបផង ដែរដែលនៅក្នុងកម្មវិធីនោះមានការផ្តោតសំខាន់ទៅលើ ប្រធានបទពីរគឺប្រធានទី១ ការកសាងផ្លូវឆ្លងកាត់ឃុំស្វាយទងខាងជើង និងឃុំស្វាយទងខាងត្បូងនិង ទី២គឺសារៈសំខាន់វេទិការសាធារណៈនៅក្នុងកម្មវិធីនោះផងដែរជាកម្មវិធីផ្សាយផ្ទាល់ពីស្ថានីយ៍វិទ្យុជាតិ៩មករាប៉ុន្តែជាលក្ខណៈផ្សាយក្រៅស្ថានីយ៍ដែលមានការសួរពី​សំណាក់ប្រជាពលរដ្ឋ សិស្សនិស្សិតបានមានជាសំនួរសួរ
ទៅកាន់វាគ្មិនដែលទាក់ ទងទៅនឹងផលលំបាកខ្លះៗជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ក៏ដូចជា
ផ្លូវក្នុងការធ្វើដំ ណើរផងដែរ។ហើយជាចុងបញ្ចប់លោកអ៊ុងស៊ីណាតអភិបាលស្រុកកំពង់ត្រាចមានជាអំណោយ

បន្តិច បន្តួចទុកជាអនុស្សាវរីយ៍ក្នុងការចាប់រង្វាន់និងលើកទឹកចិត្តដល់អ្នកដែលបានចូលរួមផងដែរ។

Thursday, November 14, 2013

ពិធីចែកវិញ្ញាបនប័ត្រដល់និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូដែលបានចូលរួមសិក្ខាសិលាផ្នែកវិទ្យុ


ខេត្តកែបៈបន្ទាប់ពីសិក្ខាសិលាអំពីការបង្កើតកម្មវិធីរបស់វិទ្យុអស់រយៈពេល៦សប្តាហ៏កន្លងមក នៅយប់ថ្ងៃទី១៤ ខែ វិច្ឆិការ ឆ្នាំ​២០១៣ សាលាបច្ចេកទេស ដុន បូស្កូ​ខេត្តកែប បានធ្វើពិធីចែកសញ្ញាចែក
វិញ្ញាបនប័ត្រជូនដល់សិស្សានុសិស្សដែលចូលរួមក្នុងសិក្ខាសិលានេះ។ក្នុងសិក្ខាសិលានេះផងដែរមានការ
ចូលរួមបង្រៀនពី លោក Wolfgangនិងលោក Michael  ដែលជាអ្នកស្ម័គ្រចិត្តបង្រៀនផ្នែកវិទ្យុនិង

សោតទស្សន៏មកពីប្រទេសអាល្លឺម៉ង់ក្នុងរយៈពេល៦សប្តាហ៏ពួកគាត់បានចែករំលែកនូវបទពិសោធន៏
ជាច្រើនដល់សិស្សដែលមកពីសាលាបច្ចេកទេសដុន បូស្កូ​ ។ ក្នុងនោះផងដែរពួកយើងក៏បានចុះទៅសិក្ខា
សិលាផ្ទាល់នៅប៉ុស្តវិទ្យុជាតិ ៩ មករា​ ដែលមានទីតាំងស្ថិតនៅទីរួមខេត្តកំពតកាលពីថ្ងៃទី ០៥ ខែ វិច្ឆិការ ឆ្នាំ ២០១៣ ហើយក៏មានការសំំភាសន៏ជាមួយនិងគណៈគ្រប់គ្រងនៃវិទ្យុផ្ទាល់ផងដែរ។ 

ads